• Friday, January 27, 2017

    ទេព រិនដារ៉ូ ព្រលយមួយម៉ាត់យ៉ាងខ្លីថា៖ «ដៀលគេសុទ្ធអ្នកស្រែ ដល់មុខខ្លួនឯងដូចខ្មោច...»! (មានវីដេអូ)



    ភ្នំពេញ៖ ថ្មីៗនេះទាក់ទងនឹងរឿងដែលប្រធានវិទ្យុ ABC លោកអាចារ្យអេ បានលើកឡើងថាកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ថាជាមនុស្សស្រែ ពេលនេះកំពុងតែបានធ្វើឱ្យកក្រើកដល់មហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិសេសអ្នកគាំទ្ររបស់លោកព្រាប សុវត្ថិផ្ទាល់ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង។
    ទន្ទឹមនេះដែរ តារាសម្តែងជើងចាស់ដ៏ល្បីល្បាញប្រចាំនៅក្នុងសង្គមសិល្បៈខ្មែរយើង លោក ទេព រិនដារ៉ូ ក៏បានព្រលយពាក្យមួយម៉ាត់យ៉ាងខ្លីនៅក្នុងឃ្លីបវីដេអូមួយថា «ដៀលគេសុទ្ធអ្នកស្រែ ដល់មុខខ្លួនឯងដូចខ្មោច»។ នេះបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chan Serey បានផុសវីដេអូឃ្លីបនេះឡើង និងបច្ចុប្បន្នផេកនេះ កំពុងតែមានអ្នក Followed ប្រមាណជាជាង៤ពាន់នាក់។
    ដោយនៅលើហ្វេសប៊ុកឈ្មោះថា Chan Serey ក៏បានដាក់ចំណងជើង (Caption) នៅលើឃ្លីបវីដេអូនោះថា៖ «ក្ដៅៗ ហ៊ុយៗ តារាសម្ដែងជើងចាស់ ទេព រិនដារ៉ូ ដាក់អាចារ្យអេមួយម៉ាត់ ញាក់សាច់ រឿងដៀល ព្រាប សុវត្ថិ ថាស្រែៗ»
    ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏នៅក្នុងវីដេអូខ្លីនោះ តារាសម្តែងភាពយន្តដ៏ល្បីល្បាញប្រចាំប្រទេសតាំងពីសម័យមុន លោក ទេព រិនដារ៉ូ ក៏មិនបាននិយាយបញ្ចេញដល់ឈ្មោះរបស់លោកអាចារ្យអេចំៗដែរ។ 

    No comments:

    Post a Comment

    Fashion

    Beauty

    Travel